តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Anne Cetas

ការដេញតាម

ពេលដែលស្វាមីរបស់ខ្ញុំ គឺខាល(Carl) កំពុង​តាម​​ស្រឡាញ់​ខ្ញុំ ពេល​ដែល​យើង​កំពុង​ស្ថិត​ក្នុង​ការ​ណាត់​ជួប​គ្នា គាត់​មា​​ន​ភាព​ច្បាស់​លាស់​នៅ​ក្នុង​ទំនាក់​ទំនង​នេះ​​ណាស់​។ គាត់​បាន​ទូរ​ស័ព្ទ​មក​ខ្ញុំ ហើយ​សរសេរ​សំបុត្រ​ផ្ញើរខ្ញុំ​។ គាត់​បាន​សួរ​សំណួរ​ដោយ​ការ​ពិចារណា។ គាត់​បាន​ទិញរបស់​ជា​ច្រើន​ឲ្យ​ខ្ញុំ ដែល​មាន​ដូច​ជា ផ្កា ស្ករ​គ្រាប់ សៀវ​ភៅ និង​អំណោយ​ផ្សេង​ៗ​ទៀត ហើយ​បាន​នាំ​ខ្ញុំ​ទៅ​ញាំ​អាហារពេល​ល្ងាច។ ក្នុង​ការ​តាម​ស្រឡាញ់នេះ​ គាត់​បាន​ចំណាយ​ពេល​វេលា និង​កម្លាំង​ជា​ច្រើន។

កាល​នៅ​សតវត្សរ៍​ទី​១០ មុន​គ.ស ស្តេច​សា​ឡូម៉ូន​ក៏បាន​លើក​ទឹក​ចិត្ត ឲ្យ​មាន​ការប្តេជ្ញា​ចិត្ត និង​ភាព​ច្បាស់​លាស់យ៉ាង​ដូចនេះ នៅ​ក្នុង​ការ​ដេញ​តាម​មួយ​បែប​ទៀត គឺ​ការ​ដេញ​តាម​ប្រាជ្ញា។ តាម​វច្ចនានុ​ក្រម ពាក្យ​ប្រាជ្ញា គឺ​មាន​ន័យ​ថា “ការ​យល់​ដឹង​ថា អ្វី​ជា​ការ​ពិត អ្វី​ត្រឹម​ត្រូវ ឬ​អ្វី​ដែល​ស្ថិត​ស្ថេរ”។ និយមន័យ​នេះ គឺមា​ន​សារ​សំខាន់​ណាស់ បើ​សិន​ជា​យើង​ចង់​រស់​នៅ​ក្នុង​ជីវិត ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ដ៏បរិសុទ្ធ។

ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ​ បាន​ជា​ស្តេច​សាឡូម៉ូន​ទ្រង់​បាន​ប្រើ​កិរិយ៉ា​ស័ព្ទ​សកម្ម​ជាច្រើន នៅ​ក្នុង​បទ​គម្ពីរ​សុភាសិត​ជំពូក​២ ដើម្បី​បក​ស្រាយ​អំពី​ការ​ដែល​យើង​ចាំ​បា​ច់​ត្រូវ​ប្រឹងប្រែង​ស្វែង​រក​ឲ្យ​បាន​ប្រាជ្ញា។ ទ្រង់​បាន​មាន​បន្ទូ​លថា “​ចូរ​ប្រុង​​​ត្រចៀក​​ស្តាប់” ​តា​ម​ប្រាជ្ញា ហើយ​​“ផ្ចង់​ចិត្ត​”ឲ្យ​បាន​យោបល់ ​“ស្រែក​ហៅ​” រក​ដំរិះ ព្រម​ទាំង “​បន្លឺ​សំឡេង​ឡើង” សូម​ឲ្យ​បាន​យោបល់ បើ​ឯង “​ខំ​រក​”ដូច​ជា​រក​ប្រាក់(ខ.២-៤)។

ដើម្បី​ស្វែង​រក​ប្រាជ្ញា យើង​ត្រូវ​មាន​ការ​ប្រឹង​ប្រែង ហើយ​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង អំពី​កន្លែង​ដែល​យើង​អាច​រក​ប្រាជ្ញាឃើ​ញ : “ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ​នឹង​យោបល់ នោះ​ចេញ​ពី​ព្រះឱស្ឋ​របស់​ទ្រង់​មក ទ្រង់​បំរុង​ទុក​សេចក្តី​ដែល​មាន​ប្រយោជន៍…

ព្រះគុណបានបំពេញនូវពេលវេលារងចាំ

លោក​រ៉ូហ្គឺរ(Roger) បាត់​បង់​ការងារ​របស់​គាត់ ដោយ​ព្រោះ​តែ​ក្រុម​ហ៊ុន បានកា​ត់ប​ន្ថយ​ការ​ចំណាយ​លើ​បុគ្គលិក។ គាត់ព្យា​យាម​ស្វែ​ងរ​ក និង​ដាក់ ​ពាក្យ​សុំ​ធ្វើកា​រងា​រ​ជា​ច្រើ​ន​ខែម​ក​ហើយ ទាំង​សុំ​ឱ្យ​គេ​ឯង​ជួយ​អធិស្ឋាន​ឱ្យ​គាត់ និង​ទុក​ចិត្ត​លើ​ព្រះជា​ម្ចា​ស់ផ​ង​ដែរ។ អារម្មណ៍​របស់​លោក រ៉ូហ្គឺរ (Roger) និង​ប្រពន្ឋគា​ត់​ ជឺរ​រ៉ី(Jerrie)បាន​ផ្លាស់​ប្តូរ​ជា​ញឹក​ញា​ប់។ ពួក​គេបា​ន​ជឿ​ថា​ព្រះ​ជា​ម្ចាស់​នឹង​ប្រទាន​ឱ្យ​ពួក​គេ​ក្នុង​របៀ​បមួ​យដែ​ល​នឹក​ស្មាន​មិន ​ដល់ ទាំង​មាន​ពិសោធន៍​ជា​មួយ​ព្រះ​គុណ​រប​ស់ទ្រ​ង់​ថែម​ទៀត​ផង ប៉ុន្តែ ជួនពេល​ខ្លះទៀ​ត ពួក​គេ​បែរ​ជា​នឹក​ព្រួយ​បារម្ភ​ថា មិន​ដឹង​ជា​រក​ការ​ងា​របា​ន​ឬ​ទេ ពួក​គេបា​ន​រ​ង​ចាំចម្លើយ​អស់​រយៈ​ពេល1​5​ខែ ។

ក្រោយ​មក លោក រ៉ូហ្គឺរ(Roger) បាន​ទទួល​ការ​សម្ភាស​ន៍​បី​ក្រុម​ហ៊ុន ហើយ​មួយ​សប្តាហ៍​ក្រោយ​មក​ទី​​ភ្នាក់​​ងារ​រ​ក​ការងា​រ​ធ្វើ​ បាន​ទូរស័ព្ទ​មក​ទាំ​ងនិ​យា​យ​ថា​ “តើ​លោក​ធ្លាប់​ឮទេ​ថា​ ពេល​ខ្លះព​ពក​មាន​ទ្រនាប់​ពណ៌​ប្រា​ក់​នៅ​ខាង​ក្នុង​ដែ​រ​ឬទេ? លោក​មាន​កា​រងារ​ធ្វើហើ​យ!” ប្រពន្ឋ​ខ្ញុំ​ជឺររ៉ី(Jerrie)បាន​ប្រាប់​ខ្ញុំ​ក្រោ​យម​ក​ទៀត​ថា“យើ​ង​មិ​នអា​ច​ដោះដូ​រ​នូ​វ​បទ​ពិ​សោធន៍​យ៉ាង​លំ​បាក​ទាំ​ង​នេះ​ ជាមួ​យនឹ​ង​រឿ​ង​អ្វី​មួ​យ​បា​ន​ទ្បើយ។ ​ការ​នេះបា​ន​ធ្វើ​ឱ្យយើ​ង​ទាំ​ង​ពីរ​នា​ក់​កាន់​តែ​ស្និ​ត​ស្នាល​គ្នា​ជា​ង​មុន ហើយ​ក៏​បា​នធ្វើ​ឱ្យ​យើ​ង​ប្រកប ​ជាមួ​យព្រះ​អ​ម្ចាស់​កាន់​តែ​ជិ​ត​ឌិត​ជា​ងមុ​ន​ដែរ។ ហើយ​មិត្ត​ភ័​ក្ត្រ​ទាំង​ឡា​យដែ​ល​បាន​ជួយ​អ​ធិស្ឋាន​ឱ្យយើ​ងក៏​បា​ន​ពេញដោ​យ​អំណរ ទាំ​ង​អ​រ​ព្រះគុ​ណចំ​ពោះព្រះ​ជា​ម្ចាស់​ថែ​មទៀ​ត​ផង។

លោក​ប៉ូល ច​ង់​ឱ្យ​ពួក​ជំ​នុំ​នៅក្រុ​ងកូ​រិន​ថូស​ឃើ​ញពី​ព្រះ​គុ​ណព្រះ​ជាម្ចា​ស់ ពី​កិច្ចការ​នៅ​ក្នុងជី​វិត​របស់​លោក ហើយបា​នប​ណ្តាល​ឱ្យ​មាន​“សេចក្តី​អ​រព្រះ​គុ​ណ​ចម្រើ​ន​ ជា​បរិបូរណ៍​ឡើង​ដល់​សិរីល្អនៃ​ព្រះ​”(២កូរិនថូស 4:16) បញ្ហា​ជា​ច្រើន​រប​ស់គា​ត់​មាន​សភាព​ធ្ងន់​ធ្ងរ​សម្បើម​ណាស់ គាត់​ត្រូ​វគេ“សង្កត់​សង្កិ​នគ្រ​ប់​ជំពូក” “មាន​សេចក្តីវិ​លវ​ល់” “មាន​គេ​ធ្វើ​ទុក្ខ​បុក​ម្នេញ” និង “មា​ន​គេវា​យ​ដួល​ស្តូក”(ខ.8-9)។ សូម្បី​យ៉ា​​ងនោះ​ក្តី​ លោក​បាន​ជួយ​ជម្រុញ​ចិត្ត​មនុស្ស ម្នាល ​មិន​ឱ្យរ​សាយចិ​ត្ត​ចេញ​ពី​បញ្ហា​ឡើ​យ(ខ 16) តែ​ត្រូវ​ទុក​ចិ​ត្ត​លើ​ព្រះជា​ម្ចា​ស់វិ​ញ។ យើង​អាច​ត្រូវ​បាន​នាំទៅ​ ជិ​ត​ព្រះ​ជាម្ចា​ស់ និង​អ្នក​ដ​ទៃ​ទៀ​តកា​​ន់​តែ​ជិ​ត​ជាង​មុ​ន…

នំភីហ្សាឥតគិតលុយ

លុយ​កាក់ខ្សត់​ខ្សោយ​បន្តិច នៅ​ពេល​អ្នក​រាល់​គ្នា​នៅ​ជា​និស្សិត​សកល​វិទ្យា​ល័យ។ ដូច្នេះ កាល​ណា​មាន​អាហារ​ញ៉ាំឥ​ត​គិត​លុយ នោះ​នឹង​ឃើញ​វត្ត​មាន​និស្សិត​ជា​ច្រើន នៅ​ទីនោះ​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង ។ ប្រសិន​បើ​ក្រុម​ហ៊ុន​មួយ​ចង់​ជ្រើស​រើស​បុគ្គ​លិក​ថ្មី និង​ចង់​ទាក់​ទាញ​និស្សិត​ក្មេង​ៗ​នៅ​ក្នុង​បរិវេណ​សកល​វិទ្យា​ល័យ​ឱ្យ​មក​ធ្វើ​បទបង្ហាញ គឺ​ត្រូវ​ផ្តល់​ឱ្យ​ពួក​គេ​នូ​វនំ​ភីហ្សា​ដោយ​ឥត​គិត​លុយ​។ និស្សិត​មួយ​ចំនួន​រង់​ចាំ​ធ្វើប​ទ​បង្ហាញ សំរា​ប់​តែ​នំ​ភីហ្សា​តែ​ប៉ុណ្ណោះ ក្រោយ​ពេល​ធ្វើ​បទ​បង្ហាញ​ចប់។ មើល​ទៅ​អាហារ​នៅក្នុង​ថ្ងៃ​នេះ ហាក់​ដូច​ជា​សំខាន់​ខ្លាំង​ជាង​ការ​ងារ​សំរាប់​ពេល​អនា​គត​ទៅ​ទៀត ។

ព្រះ​យេស៊ូវ​បាន​ចំអែត​មនុស្ស​500​0​នាក់ ហើយ ​នៅ​ថ្ងៃ​បន្ទាប់​មាន​ម​នុស្ស​ជា​ច្រើន​បាន​តាម​រក​ទ្រង់​(យ៉ូហាន 6:10-11,24-25)។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ជំទាស់​នឹង​ពួក​គេថា​ “អ្នក​រាល់​គ្នារ​ក​ខ្ញុំ មិន​មែន​ដោយ​ព្រោះបា​ន​ឃើញ​ទីសំ​គាល់​ទេ គឺ​ដោយ​ព្រោះ​តែ​បាន​បរិភោគ​នំប៉័ង​ឆ្អែត​ប៉ុណ្ណោះ”(ខ.26)។ ចំពោះ​មនុស្ស​មួយ​ចំនួន អាហារ​ពិត​ជា​សំខាន់​ជាង​ជីវិ​ត​អស់​កល្ប ដែល​ព្រះយេ​ស៊ូវ​បា​ន​បូជាព្រះ​កា​យ​ទ្រ​ង់ទៅ​​ទៀត​។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេថា​ ទ្រង់​គឺ​ជា “នំប៉័ងរ​បស់​ព្រះ​ជា​ម្ចាស់… ព្រះ​អង្គ​ដែល​យាង​ចុះពី​ស្ថា​នសួ​គ៍​មក​ ព្រ​​មទាំ​ងប្រទាន​ឱ្យ​មនុស្ស​លោកបា​នជីវិត​ផង”​(ខ.33)។ អ្នក​ខ្លះមិ​ន​បាន​ជឿ និង​ទទួល​យក​ការប​ង្រៀន​របស់​ទ្រង់​ទេ ថែម​ទាំង​“ដក​ខ្លួន​ថយ​ចេញ​ មិ​ន​តាម​ទ្រង់​ទៀត​ផង”(ខ.66)។ ពួក​គេច​ង់បា​ន​អាហារ ប៉ុន្តែ ពួក​គេមិ​ន​ចង់​បាន​ទ្រង់​ទេ ​ចុះតើ​មាន​អ្វី​ដែលដំ​រូវ​ឱ្យ​ពួក​គេ​ដើរ​តាម​ទ្រង់​ទៅ​ហ្ន៎។

ថ្ងៃ​នេះ​ព្រះយេស៊ូវ​ហៅយើ​ងម​កឯ​ទ្រង់ នោះ​មិ​ន​មែន​ទទួល​យក​ព្រះ​ពរ​នៅក្នុ​ង​ព្រះ​ហស្ត​ទ្រង់​ទេ ប៉ុន្តែ មក​ដើម្បី​ទទួល​យក​នូវ​ជីវិត​អស់ក​ល្ប ហើយ​និង​ដើរ​តាម​ទ្រង់ ទ្រង់​គឺ​ជា​“នំប៉័ង​របស់​ព្រះ​ជា​ម្ចាស់” ។ —Anne Cetas

ពិភពសំបូរបែប

ក្រុ​មហ៊ុនទូ​រទស្សន៍​ខ្សែកា​បបា​នផ្ញើ​សំ​បុត្រ​អញ្ជើញ​ខ្ញុំទៅពិ​និត្យ​មើល​ប៉ុស្តិ៍​ទូរទស្ស​ន៍​ថ្មីប​ន្ថែម​ទៀត។ នៅ​ក្នុងលិ​ខិត​នោះបា​នស​រសេ​រថា ខ្ញុំត្រូ​វទា​ក់​ទង​ទៅក្រុ​ម​ហ៊ុន​ដើម្បី​ទទួ​លបា​នប្រ​អប់​ឌីជីថល​ថ្មីមួ​យ ហើយ​បាន​ពន្យល់​ខ្ញុំ​ពី​​របៀប​តម្លើង​វាថែ​ម​ទៀត។ រួច​មក​គេ​ប្រាប់​ខ្ញុំ​ថា៖ «គ្រាន់​តែអ​ង្គុយ​ចុះ ហើយ​រីក​រាយ​នឹង​ពិភព​សំបូរ​បែប​ទាំង​នោះ​ចុះ​»។

នៅ​ក្នុង​លិខិត​នោះធ្វើ​ឲ្យ​ខ្ញុំគិត​ដល់«ពិភព​សំបូរ​បែប» ដែល​គ្រីស្ទ​បរិស័ទ​មាន​ឯក​សិទ្ធិ​នឹង​ទៅ​រស់​នៅ​ទី​នោះ​។ ពេល​ដែល​ព្រះ​ជាម្ចាស់​រំដោះម​នុស្ស​ចេញ​ពីពិ​ភព​ងងឹត​នៃ​អំពើ​បាប ហើយ​នាំគេ​ម​កពិ​ភព​នៃ​ពន្លឺ​វិញ​(១ពេត្រុស ២:៩) យើង​ក៏ទ​ទួលបា​នជី​វិត​ថ្មីមួ​យ។

បទ​គម្ពីរ​រ៉ូម​៥ បា​​នប្រាប់​យើ​ងថា មាន​របស់​ជា​ច្រើន​ដែ​ល​យើង​បាន​ទទួ​ល​ពី​ព្រះ​គ្រីស្ទ​ដូ​ចជា​៖ ព្រះ​ជា​ម្ចាស់​បាន​សម្រុះ​សម្រួ​ល​យើង​ជាមួ​យ​ព្រះ​បិតា ដោយសារ​ការ​សុគត​របស់​ព្រះ​បុត្រា (ខ.១០) ហេតុដូ​ច្នេះហើ​យបា​នជា​យើង​មា​នស​ន្តិភាព​ជាមួ​យព្រះ​​ជា​ម្ចាស់​តាម​រ​យៈព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ (ខ.១)។ យើង​អាច​ចូល​ទៅ​ព្រះ​ជាម្ចា​ស់ដើ​ម្បី​ទទួល​ព្រះ​គុណ(ខ.២)។ យើង​មាន​អំណរ​ទោះ​ជា​ជួប​ទុក្ខ​លំបាក ព្រោះ​នេះ​ជា​ឱកាស​ដែល​យើង​រីក​លូត​លាស់​អត្ត​ចរិត ដោយ​ការ​ទុក​ចិត្ត​លើ​ព្រះអង្គ (ខ.៣-៤)។ លើល​ពី​នេះទៅ​ទៀ​ត ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែលព្រះ​អ​ង្គបា​ន​ប្រទាន​មក​យើង​រាល់​គ្នា នឹង​បង្ហូរ​សេចក្តី​ស្រឡាញ់រ​ប​ស់​ព្រះជា​ម្ចាស់​ឲ្យ​ពេញ​ពោរ​ក្នុង​ចិត្ត​យើង(ខ.៥) ហើយ​អំពើ​បាប​គ្មាន​អំណាច​លើប​ង​ប្អូន​ទៀត​ឡើយ(៦:១៨)។

ក្នុង​នាម​ជា​គ្រីស្ទប​រិស័​ទម្នាក់ យើង​អាច​ទទួ​លបា​នពិ​ភព​សំបូរបែ​ប​មក​ពី​ព្រះ​ជាម្ចាស់។ តើ​នៅតែ​អា​ត្មានិ​យម​ដល់​កាល​ណាទៀ​ត ចូរ​ចេះចែ​ក​ចាយ​ដល់​អ្នក​ដទៃ​ផង ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ពិភ​ពសំបូ​របែ​បម​ក​ពី​ព្រះ​ជាម្ចា​ស់?។-Anne Cetas

អ្វីៗគ្រប់យ៉ាងដើម្បីព្រះអង្គ

ពេល នាង​ស្ស៊េរី​ភ្ជាប់​ពាក្យ មិត្ត​នាង​ឈ្មោះ​អាមីបានចូ​លរួ​ម​អបអរ​សាទរ។ នាង​អាមីរៀប​ចំពិធីជ​ប់លៀ​ង ជួយ​រើស​សម្លៀក​បំពាក់​រៀប​ការ ដើរ​ពីមុ​ខនាង​ និង​អង្គុយ​នៅ​ក្បែរនា​ងក្នុ​ងពិ​ធីនោះ​។ ពេល​នាង​ស្ស៊េរី​បាន​រៀប​ការ​រួច​ហើយមា​ន​កូន​ នាង​អាមី​ជួយ​រៀបចំ​​ពិធី​បង្កក់​កូន​យ៉ាង​សប្បាយ​ជូន​នា​ងទៀ​តផង។

ក្រោយ​មក នាង​ស្ស៊េរី​ប្រាប់​អាមី​ថា៖ «ពេល​ខ្ញុំ​លំបាក​មាន​តែ​ឯង​ទេជួ​យ​ខ្ញុំ ជាពិ​សេស​ខ្ញុំដឹ​ង​ថា ឯង​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​រីក​រាយ​នឹង​ជួយ​ខ្ញុំដែ​រ។ ឯង​មិន​ដែល​ច្រណែន​ខ្ញុំ​ទេ​ គឺ​ជួយ​រៀប​ចំ​កម្ម​វិធី​ជា​ច្រើន​ឲ្យ​ខ្ញុំ»។

នៅ​ពេល​សិស្ស​លោក​យ៉ូហាន​បាន​ឮ​ថា មានគ្រូ​​ថ្មីមួ​យ​នា​ម​ព្រះយេ​ស៊ូវ និង​មាន​មនុ​ស្ស​ជាច្រើ​ន​ដើរ​តាម​ព្រះអង្គ គេ​គិ​ត​ថាលោ​កយ៉ូ​ហាន​នឹង​ច្រណែន​នឹង​ព្រះ​យេស៊ូវ ​(យ៉ូហាន៣:២៦)។ ហេតុ​ដូច្នេះ គេក៏​ម​កប្រា​ប់​លោក​យ៉ូហាន​ថា៖​«ទ្រង់កំ​ពុង​តែ​ធ្វើពិ​ធីជ្រ​មុ​ជទឹ​ក​ ហើយ​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម»។ លោក​យ៉ូហាន​ឆ្លើយ​តប​ថា៖«ខ្ញុំ​មិន​មែន​ជាព្រះ​គ្រីស្ទ​ទេ​ គឺ​គ្រា​ន់​តែទ​ទួល​បង្គាប់​នឹង​មក​នាំមុ​ខ​ទ្រង់​ប៉ុណ្ណោះ។​ អ្នក​ណាដែ​លយ​ក​ប្រពន្ធ នោះ​ឈ្មោះថា​ជា​ប្តី​ហើយ ​ឯពួ​ក​មិត្រ​សំឡាញ់​ដែល​ឈរស្តាប់​គាត់ កំពុង​ដែល​រៀប​ការ នោះក៏​មា​ន​សេចក្តី​អំណរ​ឡើង ដោយសារ​សំឡេងប្តី គឺ​យ៉ាង​នោះឯ​ង ដែល​សេចក្តី​អំណររប​ស់ខ្ញុំ​បា​នពោ​រ​ពេញ​ហើយ» (ខ២៨-២៩)។ ឥរិយាបថប​ន្ទាប​ខ្លួន គឺ​ជា​អត្ត​សញ្ញាណ​របស់​យើង។ កុំ​ឲ្យ​គិត​តែ​ពី​ប្រយោជន៍ផ្ទា​ល់​ខ្លួន អ្វី​ៗ​ដែល​អ្នក​រាល់​គ្នានឹ​ង​ធ្វើ ចូ​រធ្វើ​ដោយ​ថ្វាយសិ​រីរុ​ងរឿ​ងដ​ល់​ព្រះ​សង្រ្គោះនៃ​យើង​រាល់​គ្នាវិ​ញ។ «ត្រូវ​ឲ្យ​ព្រះអ​ង្គនោះ​បានចំ​រើន​ឡើង​ ហើ​យខ្ញុំ​ត្រូ​វថយ​វិ​ញចុះ​»(ខ.៣០)។-Anne Cetas

លក្ខណៈសម្បត្តិ ក្នុង​ពេល​ប្រកួតកីឡា

លោកក្លេយតុន ខេឌ្រិក-ហូមស៍​ (Clayton Kendrick-Holms) គឺ​ជា​គ្រូ​បង្វិក​កីឡាបាល់​ទាត់​ម្នាក់ ដែល​បាន​​កសាង​​ក្រុម​កីឡា​របស់​ខ្លួន ដោយ​បង្រៀន​​សមាជិក​ក្រុម​ម្នាក់​​ៗ​​ឲ្យ​មាន​​លក្ខណៈ​សម្បត្តិ​ល្អ​ៗ ។​ ក្នុង​ក្រុម​របស់​គាត់ គេមិន​បាន​ប៉ាក់​ឈ្មោះ​របស់​​​​កីឡាករ​ទាំង​នោះ​ នៅ​​លើ​​​ខ្នង​​នៃ​​អាវ​យឺត​របស់​​​​​​ពួក​គេ​​​ទេ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​បាន​សរសេរ​ពាក្យ ដូច​ជា “គ្រួសារ” “ការ​គោរព” “ការ​ទទួល​ខុស​ត្រូវ” និង “លក្ខណៈ សម្បតិ្ត​”​ជា​ដើម ។ មុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម​ម្តង​ៗ គ្រូ​បង្វិក​រូប​នេះ តែង​តែ​​រំឭក​ក្រុម​របស់​គាត់ ឲ្យ​ប្រកួត តាម​គោលការណ៍​ទាំង​នោះឯង ។ ​សាវ័ក​ពេត្រុស​បាន​លើក​ទឹក​ចិត្ត​ ​គ្រីស្ទ​បរិស័ទ​ម្នាក់​ៗ ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ៗ​ ​(២ពេត្រុស ១:៥-៧) នៅ​ក្នុង​ជីវិត ដែល​រស់​នៅដោ​យ​ជំនឿ ដែល​មាន​ដូច​ជា :

សេចក្តី​ទៀង​ត្រង់​ : ដោយអនុញាតឲ្យព្រះកែច្នៃឲ្យយើងមានលក្ខណៈសម្បត្តិលេចធ្លោ ។

ការមានដំរិះ​ : ដោយ​សិក្សា​ព្រះ​បន្ទូល​ព្រះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា ដើម្បី​តយុទ្ធ​​នឹង​ភាព​ខុស​ឆ្គង ។

មានភាពអត់សង្កត់ : ដោយ​​កោត​ខ្លាច​ព្រះ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​យើង​ជ្រើស​រើស​លក្ខណៈ​សម្បត្តិ ដែល​កោត​ខ្លាច​ព្រះ ។

សេចក្តីខ្ជាប់ខ្ជួន : ដោយ​មាន​សេចក្តី​សង្ឃឹម ​ទោះ​ជា​មាន​ទុក្ខ​លំបាក​ក៏​ដោយ ព្រោះ​យើង​ជឿ​ជាក់​លើ​លក្ខណៈ​សម្បត្តិ​របស់​ព្រះ ។

គោរពប្រតិបត្តិដល់ព្រះ :…

គោលនយោបាយដែលហាមមិនឲ្យញញឹម

តាម​ធម្មតា មុន​ពេល​គេ​ថត​រូប​ឲ្យយើង គេ​តែង​ប្រាប់​ឲ្យ​យើង​ញញឹម ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​តំបន់​ខ្លះ​នៃ​សហរដ្ឋអាមេរិក មាន​គោល​នយោបាយ​មួយ ដែល​ហាម​មិន​ឲ្យ​យើង​ញញឹម នៅ​ពេល​ថត​រូប សម្រាប់​ធ្វើ​ប​ណ្ណ​បើកបរ ។​ ដោយ​សារ​មាន​អ្នក​ក្លែង​បន្លំ​អត្ត​សញ្ញាណ នោះ​ក្រសួង​គ្រប់​គ្រង​យាន្ត​ជំនិះ​នៅ​រ​ដ្ឋ​ទាំងនោះ បាន​​ខិត​ខំ​ត្រួត​ពិនិត្យ​មើលរូប​ថ​ត​ថ្មី​ៗ ដែល​គេបា​ន​​ថត ដើម្បី​កុំ​ឲ្យ​មាន​រូប​ថត​ណាមួយ​ ​ដែល​មាន​ភិន​ភាគ​ដូច រូប​ថត​ដែល​មាន​ក្នុង​ប្រព័ន្ធ​ស្រាប់ឡើយ​ ។​ បើ​​មាន​នរណា​ម្នាក់​បាន​​​បំពេញ​​ឈ្មោះ​ក្លែង​ក្លាយ​ ក្នុង​រូប​ថត​ណា​មួ​យ នោះ​​ម៉ាស៊ីន​ត្រួត​ពិនិត្យនឹងបន្លឺសម្លេង ឲ្យ​​អ្នក​​ប្រតិបត្តិ​ការណ៍​បាន​ដឹង ។​ ចាប់​ពី​ឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៩ នៅ​សហរ​ដ្ឋ​អាមេរិក មាន​រដ្ឋ​មួយ បាន​ឃាត់​ខ្លួន មនុស្ស​៦០០​០​នាក់ ដែល​ព្យាយាម​ធ្វើ​ប័ណ្ណ​បើក​បរ​ក្លែង​ក្លាយ។​ តើ​ហេតុ​អ្វី​បា​នជា​គេ​ហាម​មិ​ន​ឲ្យ​ញញឹម? នោះ​គឺ​ដោយសារ​បច្ចេកវិទ្យា​​មួយ​នេះ អាច​មើល​ស្គាល់​មុខ​មនុស្ស​ក្នុង​រូប​ថត​ បាន​ងាយ​ស្រួល​ជាង បើ​សិន​ជាអ្ន​ក​នោះ​ធ្វើ​ទឹក​មុខ​ធម្មតា ។​

ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​វិធី​សាស្រ្ត​ដ៏​ល្អមួយ​ ដើម្បី​​សំគាល់​មើល​គ្រីស្ទប​រិស័ទ ។​​ ទ្រង់​បាន​បង្រៀន​​ពួក​សិស្ស​​​​ថា “គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក”(យ៉ូហាន ១៣:៣៥)។ យើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​បង​ប្អូន​រួម​ជំនឿ ដោយ​បំពេញ​សេចក្តី​ត្រូវ​ការ​ជាច្រើន ​​ដែល​ពួក​​គេមាន​ ​ដូច​ជា ​ផ្ញើ​សំបុត្រ​​លើក​​ទឹ​ក​​ចិត្ត ​ទៅ​សួ​រ​សុខ​ទុក្ខ ​ឲ្យ​អាហារ ​ស្តីបន្ទោស​ដោយ​ស្រទន់ ​អធិស្ឋាន​ឲ្យ ​អាន​បទ​គម្ពីរ​មួយ​​ខ ​ស្តាប់​ដោយ​​យក​ចិត្តទុក​ដាក់ ។ល។…

មិនត្រូវការពេលនេះទេ

អ្នក​និ​ពន្ធ​ដែល​មិន​មាន​ឈ្មោះ​ល្បី អាច​មាន​ការ​បាក់​ទឹក​ចិត្ត នៅ​ពេល​ដែល​គេប​ដិសេធ​ មិន​ព្រម​ទទួល​​ស្នាដៃ​និពន្ធ​របស់​ខ្លួន ម្តង​ហើយ​ម្តង​ទៀត​នោះ ។​ នៅ​ពេល​ពួក​គេ​ផ្ញើ​អត្ថបទ​របស់​ខ្លួន ទៅ​អ្នក​បោះ​ពុម្ភ​ផ្សាយ ជា​ញឹក​ញាប់​ពួក​គេ​បាន​ឮ​ពាក្យ​ឆ្លើយ​តប តា​ម​សំបុត្រ​មក​វិញ​ថា “សូម​អរគុណ ប៉ុន្តែ យើង​ខ្ញុំ​មិន ត្រូវ​ការ​អត្ថបទ​រប​ស់អ្នក នៅ​ពេល​នេះ​ទេ”។ ជួន​កាល ការ​ឆ្លើយ​តប​នេះ​ពិត​ជា​មាន​ន័យ​ថា “មិន​ត្រូវ​ការ​នៅ​ពេល​នេះ​ទេ ឬ មិន​ដែល​ត្រូវ​ការ​ឡើយ ”។ ដូច​នេះ ពួក​គេ​ក៏​ព្យាយាម​ផ្ញើ​ទៅ​អ្នក​បោះ​ពុម្ភ​ផ្សាយ ម្នាក់​ហើយ​ម្នាក់​ទៀត ។​

ខ្ញុំ​បាន​រក​ឃើញ​ថា ចំពោះ​ឃ្លា​ដែល​ថា ពេល​នេះ​យើង​ខ្ញុំ​មិន​ត្រូវ​ការ​អត្ថ​បទ​របស់​​អ្នក​នៅ​ពេល​នេះ​ទេ ឬ​មិន​ដែល​ត្រូវ​ការ​ឡើយ អាច​ជា​ពាក្យ​សម្តី​ដ៏​មាន​ប្រយោជន៍ នៅ​​​ក្នុង​​​ដំណើរ​​​ជីវិត​របស់​​ខ្ញុំ ជា​គ្រីស្ទ​បរិស័ទ ព្រោះ​វា​អាច​ជួយ​ឲ្យ​​ខ្ញុំ​​ប្រែចិត្ត​ជា​ថ្មី ហើយ​ផ្តោត​គំនិត​របស់​ខ្ញុំ​ ទៅ​រក​ព្រះ​អម្ចាស់ ។​

ឧទាហរណ៍ នៅ​ពេល​យើង​ចាប់​ផ្តើម​មាន​ការ​ព្រួយ​បារម្ភ យើង​អាច​រំឭក​ខ្លួន​ឯង​ថា “ខ្ញុំ​មិន​ត្រូវ​ការ​ ​ព្រួយ​​បារម្ភ នៅ​​ពេល​នេះ​ទេ ឬ​មិ​ន​ដែលត្រូវ​ការ​ឡើយ ។​ ​អ្វីដែល​ចិ​ត្ត​ខ្ញុំ​ត្រូវ​ការ គឺ​ការ​ទុក​ចិត្ត​ព្រះ ។​ ខ្ញុំ​នឹង “មិន​ខ្វល់​ខ្វាយ​អ្វី​ឡើយ”(ភីលីព ៤:៦)។

នៅ​ពេល​យើង​ច្រណែន​នឹង​អ្វីដែល​អ្នក​ដទៃ​មាន ឬបាន​ធ្វើ នោះ​យើង​អាច​រំឭក​ខ្លួន​ឯង​អំពី​សេចក្តី​ពិត ដោយ​ប្រាប់​ខ្លួន​ឯង​ថា “ខ្ញុំ​មិន​ត្រូវ​ការ​ច្រណែន នៅ​ពេល​នេះ​ទេ ឬ​មិន​ដែល​ត្រូវ​ការ​ទេ ។​ តែខ្ញុំ​ត្រូវ​ការ​អរ​ព្រះ​គុណ​ព្រះ ។​​…

ប៉ា!

មាន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ចេមស៍(James) ដែល​មាន​អាយុ​២២​ខែ កំពុង​ដើរ​នាំ​មុខ​គ្រួសារ​របស់​ខ្លួន យ៉ាង​មាន​ទំនុក​ចិត្ត នៅ​តាម​ផ្លូវ​ចូល នៅក្នុង​​ព្រះវិហារ​ដ៏​ធំ​របស់​ពួក​គេ។ ឳពុក​របស់ចេមស៍​បាន​តាម​មើលវា​​ជាប់​ជា​និច្ច នៅ​ពេល​ដែល​វា​ដើរ​តេស​តាស់ៗ នៅ​ក្នុង​ចំណោម “មនុស្ស​ធំ” មួយ​ហ្វូង​ធំ​នោះ។​ ភ្លាម​ៗ​នោះ ក្មេង​តូច​ម្នាក់​នេះ​ក៏​ស្លន់ នៅ​ពេល​វា​រក​មើល​ឳពុក​របស់​វា​មិន​ឃើញ ។​ វា​ក៏​ឈប់ ដើម្បី​រក​មើល​ជុំវិញ​ខ្លួន​វា ហើយ​ក៏​ចាប់​ផ្តើម​ស្រែក​ឡើង​ថា “ប៉ា ប៉ា!” ឳពុក​របស់​វា​ក៏​ប្រញាប់​មក​រក​វា​ភ្លាម ហើយ​ចេមស៍ ដែល​ជា​ក្មេង​តូច​ម្នាក់​នេះ ក៏​ឈោង​ទៅ​រក​ដៃ​គាត់ ហើយ​គាត់​ក៏​ឱប​វា​យ៉ាង​ណែន ។​ ចេមស៍​​ក៏​បានស្ងប់​ចិត្ត​វិញ​ភ្លាម ។​

ព្រះ​គម្ពីរ​ពង្សាវ​តាក្សត្រ​ខ្សែ​ទីពីរ បាន​បក​ស្រាយ​អំពី​រឿង​របស់​ស្តេច​ហេសេគា ដែល​បាន​ឈោង​ទៅ​រក​ព្រះ ដើម្បី​ឲ្យ​ទ្រង់​ជួយ(១៩:១៥) ។​​ ស្តេច​សានហេរីបនៃ​នគរ​អាសស៊ើរ បាន​គម្រាម​ស្តេច​ហេសេ-គា និង​រាស្រ្ត​នៃ​នគរ​យូដា​ថា “កុំ​ឲ្យ​ព្រះ​របស់​ផង​ឯង ដែល​ឯង​ទុក​ចិត្ត​នោះ បញ្ឆោត​ឯង … ឯង​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាសស៊ើរ​បាន​ធ្វើ ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ដូច្នេះ តើ​ឯង​នឹង​បាន​រួច​ឬ”(ខ.១០-១១)។ ស្តេច​ហេសេគា​ក៏​​ចូល​ក្នុង​ព្រះ​វត្តមាន​ព្រះ​អម្ចាស់ ហើយ​អធិស្ឋាន​ទូល​សូម​កា​រ​ប្រោស​លោះ ដើម្បី “ឲ្យ​នគរ​ទាំង​អស់ក្នុង​លោកិយ​ បាន​ដឹងថា ទ្រង់​គឺ​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ”(ខ.១៤-១៩)។ ព្រះ​អម្ចាស់​ទ្រង់​ក៏​ឆ្លើយ​តប​ការ​អធិស្ឋាន​នោះ ដោយ​ចាត់​ទេវតា​នៃ​ព្រះ​អម្ចាស់ ឲ្យ​ប្រហារ​ពួក​​​ខ្មាំង​សត្រូវ ហើយ​ស្តេច​សាន​ហេរីប​ក៏​បាន​ដក​​ថយ​វិញ(ខ.២០-៣៦)។

បើ​សិន​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​មួយ ដែល​អ្នក​ត្រូវ​ការ​ជំនួយ​ពី​ព្រះ នោះ​សូម​លើក​ដៃ​របស់​អ្នក​ឡើង​ ឈោង​​ទៅ​រក​ទ្រង់ ដោយ​ការ​អធិស្ឋាន​ចុះ…

អ្នកជិតខាងល្អ

ពេលល​ដែល​ដែន​អាកាស​នៃ​សហរដ្ឋ​អាមេរិក ​ត្រូ​វ​បាន​បិទបន្ទាប់​ពី​ការ​វាយ​ប្រហារ នៅ​ថ្ងៃ​ទី​១១​ ​កញ្ញា ឆ្នាំ ២០០១ យន្ត​ហោះ​ទាំ​ង​ឡាយ ត្រូវ​ចុះ​ចត នៅ​អាកាស​យាន្ត​ដ្ឋាន​ណា ដែល​នៅ​ជិត​បំផុត ។​ មាន​យន្ត​ហោះ​ជិត​៤០​គ្រឿង បាន​ចុះ​ចត​នៅ​ក្រុង​ក្រេឌ័រ (Grander) នៅ​ប្រទេស​កាណាដា ។​ ភ្លាម​ៗ​នោះ ក្នុង​សហគម​ន៍​ជន​ជាតិ​កាណាដា​ដ៏​តូច​នេះ មាន​ចំនួន​មនុស្សកើន​ឡើង​​ច្រើន​ជាង​មុន​ពីរដង ពេល​ដែល​អ្នក​ដំណើរ​ដែល​មាន​ការ​ភ័យ​ខ្លាច​រាប់​ពាន់​នាក់ បាន​​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​នោះ ។​ ប្រជា​ជន​បាន​បើក​ចំហរ​ផ្ទះ​របស់​ខ្លួន ​និងបើក​ចំហរ​សាលា​រៀន​ដែល​គេ​បាន​កែឆ្នៃ​ពី​ការិយ៉ាល័យ ហើយ​​បើក​ចំហរ​ផ្ទះ​សម្រាប់​ស្នាក់​នៅ និង​ព្រះ​វិហារ ព្រមទាំង​​កន្លែង​សាល​ប្រជុំ​ក៏​បាន​ក្លាយ​ជា​កន្លែង​សម្រាប់​ស្នាក់​នៅ​ផង​ដែរ ។​ អ្នក​ដំណើរ​ដែល​ជាប់​គាំង​ទាំង​នោះ មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ចិត្ត​សប្បុរស​របស់​អ្នក​ជិត​ខាង នៅ​ក្រុង​នោះ ។​

ប្រជាជន​នៅ​ក្រុង​ក្រេនឌ័រ​បាន​សម្តែង​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ដែល​បាន​ចែង​នៅ​ក្នុង ព្រះ​គម្ពីរ​ហេព្រើ ជំពូក១៣ ថា “កុំ​​ឲ្យ​​ភ្លេច​សេចក្តី​ចៅរ៉ៅ​ឡើយ ដ្បិត​មនុស្ស​ខ្លះ​បាន​ទទួល​ទាំង​ទេវតា ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង ដោយ​មាន​សេចក្តី​នោះ​ឯង”(ខ.២)។ គេ​ជឿ​ថា បទ​គម្ពីរ​នេះ​និយាយ​សំដៅ​ទៅ​លើ​លោក​អ័ប្រាហាំ គឺ​នៅ​ពេល​គាត់​ទទួល​ស្វាគមន៍​បុរស​បី​នាក់ ដែល​បាន​មក​ប្រាប់​គាត់​ថា គាត់​នឹង​មាន​កូន​ប្រុស​ម្នាក់ ក្នុង​​ពេល​ឆាប់ៗ​(លោកុប្បត្តិ ១៨:១-១៦)។ ក្នុង​ចំណោម​អ្នក​ទាំង​បី​នាក់​នោះ មាន​ពី​រ​នាក់​ជា​ទេវតា ហើយ​ម្នាក់​ទៀត​ ជា​ទេវតា​នៃ​ព្រះ​អម្ចាស់ ។​ លោក អេហ្វ អេហ្វ ប្រ៊ូស(F. F. Bruce)…